លទ្ធផលការនាំផលិផលកសិកម្ម
ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២០
ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក (ក្នុងដំណាក់កាលនៃការរីករាលដាលមេរោគកូវិដ ១៩) ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២០ មានកំណើន ៨៦ ៤៨៩ តោន ស្មើនឹង ៤០,៤៦% ធៀបទៅការនាំអង្ករចេញក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០១៩ ។ ដោយឡែក ការនាំចេញផលិផលកសិកម្មផ្លូវការសរុប មានការកើនឡើងគួរកត់សំគាល់ផងដែរ គឹមានចំនួនជាងពីរលានតោន និងក្រៅផ្លូវការជាងមួយលានតោន ។