Khmer | EN

សកម្មភាព


សកម្មភាពការងារ នៃការិយាល័យទីផ្សារកសិកម្ម

ការិយាល័យទីផ្សារកសិកម្ម ទទួលខុសត្រូវលើភារកិច្ចជាច្រើនដូចដែលបានពិពណ៌នា នៅក្នុងទំព័រប្រវត្តិនៃការិយាល័យនេះ។សកម្មភាពចម្បងៗ របស់ការិយាល័យនេះរួមមាន ការប្រមូលទិន្នន័យតម្លៃ និងការចែកចាយទិន្នន័យនេះ។ ការិយាល័យនេះ ក៏ទទួលខុសត្រូវលើការអភិវឌ្ឍសាលាទីផ្សារកសិករ រៀបចំសំភារៈបណ្តុះបណ្តាល និង ផ្តល់វគ្គបណ្តុះបណ្តាលផងដែរ។

សកម្មភាព របស់ការិយាល័យទីផ្សារកសិកម្ម រួមមាន ៖

  • ប្រមូលព័ត៌មានតម្លៃលក់ដុំចំនួន៣ដង ក្នុងមួយសប្តាហ៍ ពីទីផ្សារចំនួន២២ និងពីកន្លែងប្រមូលផ្សេងៗទៀត។
  • ប្រមូលព័ត៌មានតម្លៃលក់រាយ ចំនួន១ដង ក្នុងមួយសប្តាហ៍ ពីទីផ្សារសំខាន់ៗចំនួន ២២ និងពីកន្លែងប្រមូលផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា។
  • ចេញផ្សាយព័ត៌មានតម្លៃប្រចាំថ្ងៃ តាមស្ថានីយ៍វិទ្យុ FM និង AM នៅក្នុងតំបន់។
  • បោះពុម្ពព្រឹត្តិប័ត្រព័ត៌មានតម្លៃ ប្រចាំខែ សម្រាប់អ្នកបង្កើតគោលនយោបាយនៃរាជរដ្ឋាភិបាល។
  • ប្រតិបត្តិការលើប្រព័ន្ធព័ត៌មានតម្លៃតាមសារអក្សរទូរស័ព្ទ សំរាប់ពាណិជ្ជករ និងផលិតករ។
  • ធ្វើ របាយការណ៍តម្លៃ ប្រចាំខែ និងប្រចាំឆ្នាំ ក្នុងគោលបំណងបង្កើតផែនការ និង គោលនយោបាយ។
  • ដំណើរការ សាលាទីផ្សារកសិករ សម្រាប់ផលិតករ។
  • ជួបប្រជុំជាមួយពាណិជ្ជករលក់ដុំ។

​ Zing​​ | ថ្ងៃ អង្គារ ទី ២៩ ខែ ឧសភា ឆ្នាំ ២០១៨