Khmer | EN

ការធ្វើការរបស់វា

ប្រភពធនធានព័ត៌មានសេវា សារអក្សរតាមទូរស័ព្ទ

នៅទីនេះលោកអ្នកអាចរកបាននូវរាល់ព័ត៌មានទំាងអស់ ដើម្បីអាចប្រើប្រាស់សេវាសារអក្សរតាមទូរស័ព្ទ។

សេវានេះអាចប្រើ ដើម្បីប្រមូល និងចែកចាយព័ត៌មានតម្លៃ សម្រាប់បន្លែ និងផ្លែឈើ (បច្ចុប្បន្ននេះ យើងកំពុងពង្រីកដើម្បីបន្ថែមកសិផលដទៃៗទៀត) ដែលដាក់លក់ដោយអាជីវករលក់ដុំ នៅក្នុងទីផ្សារចំនួន១៦ នៅទូទាំងប្រទេសកម្ពុជា។

បច្ចុប្បន្ននេះ សេវាសារអក្សរតាមទូរស័ព្ទផ្តោតជាសំខាន់ទៅលើបន្លែនិងផ្លែឈើ។ ភាពងាយខូចរលួយ នៃកសិផលទាំងនេះទាមទាឲ្យមានការប្រមូល និងចែកចាយនូវព័ត៌មានតម្លៃ ឲ្យបានឆាប់រហ័សបំផុត។ ដើម្បីសម្រេចបានការងារនេះ អាជីវករលក់ដុំ បន្លែ និងផ្លែឈើ ត្រូវដាក់តម្លៃចូលក្នុងប្រព័ន្ធផ្ទាល់ដោយការបញ្ជូនសារអក្សរតាមទូរស័ព្ទ។ គេអាចរកព័ត៌មានតម្លៃពីប្រព័ន្ធនេះដោយការស្នើសុំតាមសារទូរស័ព្ទ នោះប្រព័ន្ធនឹងតបវិញជាមួយនឹងតម្លៃកសិផលណាមួយដែលត្រូវបានស្នើ។ មានតែអាជីវករលក់ដុំប៉ុណ្ណោះ ដែលអាចដាក់តម្លៃចូលក្នុងប្រព័ន្ធនេះបាន តែនរណាក៏អាចស្នើសុំតម្លៃពីប្រព័ន្ធនេះបានដែរ។

តម្លៃដែលប្រមូលដោយ មន្រ្តីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏មានដាក់បញ្ចូលទៅក្នុងប្រព័ន្ធនេះដែរ តែតម្លៃនេះជាតម្លៃមធ្យមនៅលើទីផ្សារ ហើយត្រូវបានប្រមូល៣ដងក្នុង១សប្តាហ៍ ។ ចំណែកឯតម្លៃដែលបានពីអាជីវករវិញ ត្រូវបានដាក់បញ្ចូលជារៀងរាល់ថ្ងៃ ដែលជាធម្មតាគឺប៉ុន្មានម៉ោងដំបូង ខណៈដែលគាត់ចាប់ផ្តើមលក់ដូរជាប្រចាំថ្ងៃនោះឯង។

របៀបដាក់តម្លៃលក់ សម្រាប់ផលិតផលមួយ

សម្រាប់អាជីវករដែលបានចុះឈ្មោះជាមួយនឹងប្រព័ន្ធ អាចដាក់តម្លៃលក់សម្រាប់កសិផលមួយបាន។ ការដាក់តម្លៃនេះអាចធ្វើបានចំពោះតែលេខទូរស័ព្ទ ដែលមានចុះបញ្ជីជាមួយប្រព័ន្ធសេវានេះ ពីមុនមកតែប៉ុណ្ណោះ។ ដោយហេតុថា អាជីវករ បានចុះឈ្មោះ ទៅតាមទីផ្សារ ដូច្នេះមិនចាំបាច់បញ្ជាក់ពីកូដផ្សារនោះទេ នៅពេលដែលដាក់តម្លៃកសិផលណាមួយនោះ។

សូមធ្វើដូចតទៅនេះ ដើម្បីដាក់តម្លៃផលិតផលណាមួយរបស់ខ្លួនទៅក្នុងប្រព័ន្ធ៖

(ជាឧទាហរណ៍ យើងនឹងប្រើផលិតផល “ខាត់ណា” [កូដ:២០០] ដែលយើងចង់លក់ក្នុងតម្លៃ ១,០០០រៀល)

សូមលោកអ្នកវាយសារ ដោយប្រើ “S” ដែលតំណាងឲ្យម្លៃលក់ ហើយវាយកូដសម្រាប់ផលិតផល និងវាយបន្តដោយតម្លៃដែលលោកអ្នកចង់លក់ផលិតផលនោះ ៖ S2001000

បញ្ជូនសារ ទៅកាន់លេខទូរស័ព្ទ របស់ប្រព័ន្ធសារជាអក្សរតាមទូរស័ព្ទ ៖ 017253242

ទទួលបានការឆ្លើយតប: 0000 តម្លៃត្រូវបានកែតាមសំណើរ ៖ [២០០] ១,០០០រៀល

ការបកស្រាយសារ ៖

0000 តម្លៃត្រូវបានកែតាមសំណើរ ៖ [២០០] ១,០០០រៀល = លោកអ្នកកែតម្លៃបានសម្រេច ហើយតម្លៃថ្មីគឺ ១,០០០រៀល

របៀបទាញយកព័ត៌មានតម្លៃពីប្រព័ន្ធ

មានជំហានចំនួនពីរ ដើម្បីទាញយកព័ត៌មានតម្លៃពីប្រព័ន្ធ ប៉ុន្តែអ្នកដែលធ្លាប់ប្រើ ច្រើនតែរំលងជំហានទី១ ៖

ជំហានទី១ ៖ រកតម្លៃជាមធ្យម នៅលើទីផ្សារ

ដើម្បីរកតម្លៃសម្រាប់កសិផលណាមួយ ពីអាជីវករនៅផ្សារណាមួយ សូមលោកអ្នកធ្វើដូចតទៅនេះ៖

  1. រកមើល កូដសម្រាប់កសិផល និងកូដសម្រាប់ទីផ្សារ ដែល លោកអ្នកចង់បានព័ត៌មានតម្លៃ។ កូដទំាងអស់នេះមាននៅលើទំព័រ កូដ សម្រាប់កសិផល និងកូដសម្រាប់ទីផ្សារ ដែលសម្រាប់ប្រើជាមួយសេវា សារអក្សរតាមទូរស័ព្ទ។ជាឧទាហរណ៍ សូមលើកយកកសិផល “ខាត់ណា” [កូដ:200] និង ផ្សារ “ដើមគ” [កូដ:772]
  2. វាយសារ ដោយដាក់កូដកសិផល បន្ទាប់មក កូដទីផ្សារ ៖ 200 772
  3. បញ្ជូនសារ ទៅកាន់លេខទូរស័ព្ទ របស់ប្រព័ន្ធសារអក្សរតាមទូរស័ព្ទ ៖ 5100
  4. ទទួលបានការឆ្លើយតប ៖

      [200]   – 772: R1900 (T12-3/P0) [Date:26.01]

      741: R1500 (T8-6/P0) [Date:26.01]

      សារនេះតបវិញ ជាមួយតម្លៃ នៅឯផ្សារដើមគរ [772] ព្រមទាំងផ្សារតាខ្មៅ [741] ផងដែរ

ការបកស្រាយសារ ៖

200 = ខាត់ណា
772 = ផ្សារដើមគ
R1900 = តម្លៃមធ្យមគឺ ១,៩០០ រៀល
T12 = មានអាជីវករលក់ខាត់ណា ចំនួន១២នាក់ នៅផ្សារដើមគ
3 = អាជីវករ ចំនួន៣នាក់ បានបញ្ជូនតម្លៃ មកក្នុងប្រព័ន្ធសម្រាប់ ខាត់ណា
P0 = គ្មានកសិករដំណាំខាត់ណាណាមួយ បានបញ្ជូនតម្លៃ មកក្នុងប្រព័ន្ធនោះទេ
Date:26.01 = កាលបរិច្ឆេទ ដែលតម្លៃត្រូវបានបញ្ជូន មកក្នុងប្រព័ន្ធ គឺ ថ្ងៃទី២៦ ខែមករា
741 = ផ្សារតាខ្មៅ
R1500 = តម្លៃមធ្យមគឺ ១,៥០០ រៀល
T8 = មានអាជីវករលក់ខាត់ណា ចំនួន៨នាក់ នៅផ្សារតាខ្មៅ
6 = អាជីវករ ចំនួន៦នាក់ បានបញ្ជូនតម្លៃ មកក្នុងប្រព័ន្ធសម្រាប់ ខាត់ណា
P0 = គ្មានកសិករដំណាំខាត់ណាណាមួយ បានបញ្ជូនតម្លៃ មកក្នុងប្រព័ន្ធនោះទេ
Date:26.01 = កាលបរិច្ឆេទ ដែលតម្លៃត្រូវបានបញ្ជូន មកក្នុងប្រព័ន្ធ គឺ ថ្ងៃទី២៦ ខែមករា

(បើប្រើប្រព័ន្ធនេះ លោកអ្នកនឹងឃើញថា លោកអ្នកមិនត្រឹមតែបាន តម្លៃ ពីផ្សារក្បែរនោះតែមួយនោះទេ គឺលោកអ្នកនឹងបានពីផ្សារ ទាំងអស់ដែលនៅក្បែរនោះ!)

ជំហានទី២ ៖ រកតម្លៃសម្រាប់កសិផលណាមួយ ពីផ្សារណាមួយ ពីអាជីវករ

ដើម្បីបានតម្លៃសម្រាប់កសិផលណាមួយ ពីផ្សារណាមួយ ពីអាជីវករ សូមលោកអ្នកអនុវត្តដូចតទៅនេះ ៖

ជាឧទាហរណ៍ សូមលើកយកកសិផល “ខាត់ណា” [កូដ:200] និង ផ្សារ “ដើមគ” [កូដ:772]

  1. វាយសារ ដោយប្រើអក្សរ “T” រួចហើយដាក់ កូដកសិផល បន្ទាប់មក កូដទីផ្សារ ៖ T 200 772
  2. បញ្ជូនសារ ទៅកាន់លេខទូរស័ព្ទ របស់ប្រព័ន្ធសារអក្សរតាមទូរស័ព្ទ ៖ 5100
  3. ទទួលបានការឆ្លើយតប ៖
    017738202: Chan: R1800 [Date:12.02]
    017566253: Charin: R1700 [Date:12.02]

ការបកស្រាយសារ

017738202 = លេខទូរស័ព្ទ របស់អាជីវករ
Chan = ឈ្មោះ របស់អាជីវករ
R1800 = តម្លៃចុងក្រោយ របស់អាជីវកររូបហ្នឹង សម្រាប់កសិផលមួយហឹ្នង
Date:12.02 = កាលបរិច្ឆេទ ដែលតម្លៃត្រូវបានបញ្ជូន មកក្នុងប្រព័ន្ធ គឺ ថ្ងៃទី១២ ខែកុម្ភៈ
017566253 = លេខទូរស័ព្ទ របស់អាជីវករ
Charin = ឈ្មោះ របស់អាជីវករ
R1700 = តម្លៃចុងក្រោយ របស់អាជីវកររូបហ្នឹង សម្រាប់កសិផលមួយហឹ្នង
Date:12.02 = កាលបរិច្ឆេទ ដែលតម្លៃត្រូវបានបញ្ជូន មកក្នុងប្រព័ន្ធ គឺ ថ្ងៃទី១២ ខែកុម្ភៈ

(បើប្រើប្រព័ន្ធនេះ លោកអ្នកនឹងឃើញថា លោកអ្នកនឹងបានតម្លៃ ពី អាជីវករទាំងអស់ ដែលមានបញ្ជូនមកក្នុងប្រព័ន្ធ ក្នុងអំឡុងពីរថ្ងៃ ចុងក្រោយ។ បើលើសពីរយៈពេលពីរថ្ងៃ តម្លៃទាំងនោះនឹងត្រូវចាត់ ទុកជាហួសកាលកំណត់ ហើយនឹងត្រូវលុបចេញពីប្រព័ន្ធ។)

សារឆ្លើយតប៖

ខាងក្រោមនេះ លោកអ្នកអាចរកបាននូវសារឆ្លើយតប ដែលប្រព័ន្ធអាចនឹងបញ្ជូនទៅលោកអ្នក។

លេខកូដ អត្ថន័យ
0000 តម្លៃដែលលោកអ្នកបញ្ជូន ត្រូវបានដាក់ក្នុងប្រព័ន្ធដោយជោគជ័យ
1111 សារដែលបានផ្ញើ ប្រើប្រាស់លេខកូដមិនត្រឹមត្រូវឡើយ
2222 សារដែលបានផ្ញើ មិនអាចបញ្ជូនដោយអ្នកដែលមិនបានចុះឈ្មោះបានឡើយ
4444 មិនមានពាណិជ្ជករ ឬ ផលិតករ សម្រាប់ផលិតផលនេះឡើយ
5555 មិនមានតម្លៃ សម្រាប់ផលិតផលនេះឡើយ
6666 ទិន្នន័យតម្លៃដែលបានបញ្ជូន មិនត្រឹមត្រូវឡើយ
7777 លេខកូដផលិតផលមិនត្រឹមត្រូវឡើយ