Khmer | EN

ព័ត៌មានទីផ្សារកសិកម្ម

ព្រឹត្តិការណ៍សំខាន់ៗ

​ Administrator​​ | ថ្ងៃ ពុធ ទី ០៣ ខែ មេសា ឆ្នាំ ២០១៩

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបកញ្ញា Olga Pascenco (Loan Officer of the European Investment Bank in Asia, EIB) និងសហការីដើម្បីពិភាក្សាថាតើធនាគារវិនិយោគសហភាពអឺរ៉ុប (EIB) អាចជួយក្រសួងបានយ៉ាងដូម្តេច ដើម្បីសម្រេចបានតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម ២០១៩- ២០២៣ លើអនុវិស័យដែលមានអាទិភាពសំខាន់ៗមួយចំនួនជាពិសេសអនុវិស័យព្រៃឈើ និងការអភិវឌ្ឍវិស័យកសិកម្ម។ មតិស្វាគមន៍ តាមរយ:កញ្ញា Olga Pascenco ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ការចូលរួមចំណែកឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងធនធានថវិកានេះគឺជាកំលាំងចលករយ៉ាងធំមួយក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកំណើនចំណូលគ្រួសារតាមរយ:ការជំរុញផលិតភាពផលិតកម្មកសិកម្មសម ស្របតាមការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន តម្រូវការទីផ្សារ និងការប្រកួតប្រជែងទីផ្សារទាំងថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។

អានបន្ត
ជំនួបរវាងតំណាងមកពី European Investment Bank in Asia (EIB) ជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

​ Administrator​​ | ថ្ងៃ ពុធ ទី ០៣ ខែ មេសា ឆ្នាំ ២០១៩

អានបន្ត
បន្លែនិងផ្លែឈើសរីរាង្គស្ដង់ដាអឺរ់ុប

​ Administrator​​ | ថ្ងៃ អង្គារ ទី ០២ ខែ មេសា ឆ្នាំ ២០១៩

អានបន្ត
ចំណុចសំខាន់ៗ ខែមករា ឆ្នាំ២០១៩

​ Administrator​​ | ថ្ងៃ សុក្រ ទី ២២ ខែ មិនា ឆ្នាំ ២០១៩

អានបន្ត
ចំណុចសំខាន់ៗ ខែកញ្ញា ឆ្នាំ២០១៨

​ Zing​​ | ថ្ងៃ ចន្ទ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៨

អានបន្ត
ចំណុចសំខាន់ៗ ប្រចាំខែតុលា

​ Zing​​ | ថ្ងៃ ព្រហស្បតី៏ ទី ២៥ ខែ តុលា ឆ្នាំ ២០១៨

អានបន្ត