Khmer | EN

លទ្ធផល

ស្ថានភាពនៃការនាំអង្ករចេញកម្ពុជាខែកក្កដា ឆ្នាំ២០១៩

​ Administrator​​ | ថ្ងៃ សុក្រ ទី ១៦ ខែ សីហា ឆ្នាំ ២០១៩

ការនាំអង្ករចេញទៅទីផ្សារអន្តរជាតិរបស់កម្ពុជាក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៩ បានកើនឡើងបន្តិចបន្តួចប្រមាណជាជិត៤% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដែលបរិមាណអង្ករនាំចេញមានចំនួន ៣០៨.០១៣ តោន។ ក៏ប៉ុន្តែបរិមាណនេះនៅតែទាបជាងបិរមាណនាំចេញក្នុងឆ្នាំ២០១៧។ប្រភេទអង្ករដែលដែលនាំចេញច្រើនជាងគេ គឹអង្ករក្រអូបចម្រុះ (១១៣.០៣៧តោន) និងបន្ទាបើមកគឺផ្ការំដួល (១៣៦.៥២៣តោន)។

អានបន្ត
ផលិតកម្មស្រូវស្រាល

​ Administrator​​ | ថ្ងៃ អាទិត្យ ទី ១១ ខែ សីហា ឆ្នាំ ២០១៩

អានបន្ត
លទ្ធផលនៃការនាំចេញកសិផលកម្ពុជា

​ Administrator​​ | ថ្ងៃ សុក្រ ទី ០៩ ខែ សីហា ឆ្នាំ ២០១៩

អានបន្ត
ព្រឹត្តិបត្រព័ត៌មានតម្លៃប្រចាំខែមេសា ឆ្នាំ២០១៩

​ Administrator​​ | ថ្ងៃ ពុធ ទី ២៩ ខែ ឧសភា ឆ្នាំ ២០១៩

• តម្លៃលក់ដុំស្រូវចម្រុះកើនជាងខែមុន០,៥%និងកើនជាងឆ្នាំមុនក្នុងខែដូចគា្ន២,២%។អង្ករចម្រុះមធ្យមតម្លៃកើនជាងខែមុន១,៤% និងកើនជាងឆ្នាំមុនក្នុងខែដូចគា្ន៤,៣% • តម្លៃលក់ដុំស្រូវផ្កាម្លិះជាមធ្យមកើនជាងខែមុន២,២%និងកើនជាងឆ្នាំមុនក្នុងខែដូចគា្ន១៥%។ តម្លៃលក់ដុំអង្ករមធ្យម តម្លៃថយជាងខែមុន១,៧% បើធៀបនឹងខែមុន និងកើនជាងឆ្នាំមុនក្នុងខែដូចគា្ន១២% • តម្លៃដំឡូងមីស្រស់ជាមធ្យមថយជាងខែមុន៣%និងថយជាងឆ្នាំមុនក្នុងខែដូចគា្ន១៧%។តម្លៃដំឡូងមីស្ងួតតម្លៃកើនជាងខែមុន៣% និងថយជាងឆ្នាំមុនក្នុងខែដូចគា្ន៤%

អានបន្ត
ព្រឹត្តិការណ៍សំខាន់ៗ

​ Administrator​​ | ថ្ងៃ ពុធ ទី ០៣ ខែ មេសា ឆ្នាំ ២០១៩

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបកញ្ញា Olga Pascenco (Loan Officer of the European Investment Bank in Asia, EIB) និងសហការីដើម្បីពិភាក្សាថាតើធនាគារវិនិយោគសហភាពអឺរ៉ុប (EIB) អាចជួយក្រសួងបានយ៉ាងដូម្តេច ដើម្បីសម្រេចបានតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម ២០១៩- ២០២៣ លើអនុវិស័យដែលមានអាទិភាពសំខាន់ៗមួយចំនួនជាពិសេសអនុវិស័យព្រៃឈើ និងការអភិវឌ្ឍវិស័យកសិកម្ម។ មតិស្វាគមន៍ តាមរយ:កញ្ញា Olga Pascenco ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ការចូលរួមចំណែកឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងធនធានថវិកានេះគឺជាកំលាំងចលករយ៉ាងធំមួយក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកំណើនចំណូលគ្រួសារតាមរយ:ការជំរុញផលិតភាពផលិតកម្មកសិកម្មសម ស្របតាមការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន តម្រូវការទីផ្សារ និងការប្រកួតប្រជែងទីផ្សារទាំងថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។

អានបន្ត
ជំនួបរវាងតំណាងមកពី European Investment Bank in Asia (EIB) ជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

​ Administrator​​ | ថ្ងៃ ពុធ ទី ០៣ ខែ មេសា ឆ្នាំ ២០១៩

អានបន្ត